ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធី ផ្តល់ធាតុចូល រួមមានៈ គ្រាប់ពូជស្រូវផ្ការំដួល ជី ជញ្ជីង និងSprayer ដល់បណ្ដុំកសិករគោលដៅអនុវត្តកម្មវិធី ASPIRE នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ និងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ក្រោមអធិបតីភាព លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធីថ្នាក់ខេត្ត។
Showing posts with label កសិដ្ឋានថ្ងៃនេះ. Show all posts
Showing posts with label កសិដ្ឋានថ្ងៃនេះ. Show all posts
Tuesday, 16 June 2020
Sunday, 14 June 2020
លោក ប៉ែន វណ្ណរិទ្ធ ចូលរួមចែកគ្រាប់ពូជស្រូវសែនក្រអូប កម្មវិធី ASPIRE ដល់កសិករ
ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធីចែកគ្រាប់ពូជស្រូវ សែនក្រអូប ចំនួន ៣តោន ៨០០គីឡូក្រាម ដល់បណ្ដុំកសិករគោលដៅកម្មវិធី ASPIRE នៅឃុំងន និងឃុំមានជ័យ ស្រុកសណ្ដាន់ ក្រោមអធិបតីភាព លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធីថ្នាក់ខេត្ត ដោយកសិករ អ្នកទទួលផល ១ គ្រូសារ ទទួលបាន គ្រាប់ពូជស្រូវ ៥០ គីឡូក្រាម។
Tuesday, 28 April 2020
ប្រធានមន្ទីរកសិកម្មកំពង់ធំ ជំរុញឲ្យកសិករក្នុងខេត្ត ក្រុមហ៊ុនដៃគូរ បង្កើនការផលិត ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ
(កំពង់ធំ)ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការី បានចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមជ្រូកយកសាច់ និងចិញ្ចឹមមាន់យកសាច់ ឈ្មោះ ងី គឹមពៅ នៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ម្ចាស់កសិដ្ឋានបានអោយដឹងថា កសិដ្ឋានរបស់លោកបានដំណើរការ ៤ឆ្នាំមកហើយ ក្រោមការគាំទ្រ និងសម្របសម្រួលពីមន្ទីរកសិកម្មកម្ម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបានចាប់ដៃគូមួយក្រុមហ៊ុន CP ក្នុងការចិញ្ចឹមជ្រូកយកសាច់ និងចិញ្ចឹមមាន់យកសាច់ ហើយដែលបានផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅក្រៅខេត្តផងដែរ ។ក្នុងពេលបច្ចប្បន្នចិញ្ចឹមជ្រូកចំនួន ៦រោង សរុបជ្រូក ៤ ៥០០ក្បាល និងមាន់ ចំនួន៦រោង សរុប ៧២ ០០០ក្បាល។
លោកប្រធានមន្ទីរបាន គាំទ្រ និងជំរុញឲ្យខិតខំបន្ថែមទៀត ក៏ដូចកសិករទាំងអស់ក្នុងខេត្តក្រុមហ៊ុនដៃគូរ បង្កើនក្នុងការផលិត ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ ហើយជួយរួមចំណែកបង្កើតកាងាររដល់កម្មករក្នុងស្រុក ហើយមន្ទីររងចាំគាំទ្រ សហការណ៍ជានិច្ច។
Tuesday, 21 April 2020
លោក ប៉ែន វណ្ណរិទ្ធ ចុះពិនិត្យផលិតកម្មដំណាំបន្លែសហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់
(កំពង់ធំ) នៅថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការីបានចុះពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំបន្លែរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់ដើម្បីជំរុញបន្ថែមក្នុងការផលិតនិងសិក្សារបន្ថែមបញ្ហាប្រឈមនានារបស់ សហគមន៍ផងដែរ។សមាជិកក្នុងសហគមន៍បានសម្ដែងនូវភាពសប្បាយរីករាយព្រមទាំងខិតខំប្រឹងប្រែងពង្រីកបន្ថែមក្នុងការផលិត ដោយតម្លៃ ទីផ្សារកសិផលរបស់គាត់នាពេលបច្ចុប្បន្នមានភាពល្អប្រសើរ។
Subscribe to:
Posts (Atom)











































