(កំពង់ធំ)ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការី បានចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមជ្រូកយកសាច់ និងចិញ្ចឹមមាន់យកសាច់ ឈ្មោះ ងី គឹមពៅ នៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ម្ចាស់កសិដ្ឋានបានអោយដឹងថា កសិដ្ឋានរបស់លោកបានដំណើរការ ៤ឆ្នាំមកហើយ ក្រោមការគាំទ្រ និងសម្របសម្រួលពីមន្ទីរកសិកម្មកម្ម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបានចាប់ដៃគូមួយក្រុមហ៊ុន CP ក្នុងការចិញ្ចឹមជ្រូកយកសាច់ និងចិញ្ចឹមមាន់យកសាច់ ហើយដែលបានផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅក្រៅខេត្តផងដែរ ។ក្នុងពេលបច្ចប្បន្នចិញ្ចឹមជ្រូកចំនួន ៦រោង សរុបជ្រូក ៤ ៥០០ក្បាល និងមាន់ ចំនួន៦រោង សរុប ៧២ ០០០ក្បាល។
លោកប្រធានមន្ទីរបាន គាំទ្រ និងជំរុញឲ្យខិតខំបន្ថែមទៀត ក៏ដូចកសិករទាំងអស់ក្នុងខេត្តក្រុមហ៊ុនដៃគូរ បង្កើនក្នុងការផលិត ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ ហើយជួយរួមចំណែកបង្កើតកាងាររដល់កម្មករក្នុងស្រុក ហើយមន្ទីររងចាំគាំទ្រ សហការណ៍ជានិច្ច។











No comments:
Post a Comment