(កំពង់ធំ) នៅថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការីបានចុះពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំបន្លែរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់ដើម្បីជំរុញបន្ថែមក្នុងការផលិតនិងសិក្សារបន្ថែមបញ្ហាប្រឈមនានារបស់ សហគមន៍ផងដែរ។សមាជិកក្នុងសហគមន៍បានសម្ដែងនូវភាពសប្បាយរីករាយព្រមទាំងខិតខំប្រឹងប្រែងពង្រីកបន្ថែមក្នុងការផលិត ដោយតម្លៃ ទីផ្សារកសិផលរបស់គាត់នាពេលបច្ចុប្បន្នមានភាពល្អប្រសើរ។

















No comments:
Post a Comment